អត្ថបទអប់រំ

កំហុសធំៗ ៥ យ៉ាងដែលសិស្សទី ១២ តែងធ្វើពេលប្រឡង

ចំណេះដឹងមានហើយ ប៉ុន្តែហេតុអ្វីបានជាសិស្សមួយចំនួននៅតែធ្លាក់ ឬបាននិទ្ទេសទាប? ជួនកាលមិនមែនមកពីមិនចេះទេ តែមកពីការធ្វេសប្រហែសក្នុងបន្ទប់ប្រឡង។ នេះជាកំហុស ៥ យ៉ាងដែលអ្នកត្រូវជៀសវាង៖ ​១. ភ័យស្លន់ស្លោ (Panic) ពេលឃើញវិញ្ញាសាភ្លាម ស្រាប់តែភ័យ ញ័រដៃ គិតអ្វីមិនចេញ។ ដំណោះស្រាយគឺ៖ ដកដង្ហើមឱ្យវែងៗ បិទភ្នែក ១០ វិនាទី រួចចាប់ផ្តើមអានវិញ្ញាសាពីដើមដល់ចប់ដោយចិត្តត្រជាក់។ ​២. ជាប់គាំងនឹងលំហាត់ពិបាក ចំណាយពេល ៣០ នាទីលើលំហាត់តែមួយដែលមានពិន្ទុតិច។ នេះជាកំហុសធំបំផុត! បើធ្វើមិនចេញ សូមរំលងទៅធ្វើលំហាត់ផ្សេងសិន។ ធ្វើលំហាត់ស្រួលយកពិន្ទុជាមុន សល់ពេលចាំមកគិតអាពិបាក។ ​៣. អត់ដាក់ខ្នាត គណនាលេខត្រូវអស់ហើយ តែភ្លេចដាក់ខ្នាត (cm, m/s, kg...) ឬភ្លេចគូសប្រអប់ចម្លើយ។ កំហុសតូចនេះអាចធ្វើឱ្យអ្នកបាត់បង់ពិន្ទុយ៉ាងច្រើនដោយមិនដឹងខ្លួន។ ​៤. សរសេរមិនច្បាស់ ឬកខ្វក់ អប្បមាថារបស់គ្រូកែវិញ្ញាសា៖ "អានមិនដាច់ គឺឱ្យខុស"។ ព្យាយាមសរសេរឱ្យមានរបៀប រៀបចំសមីការឱ្យត្រង់ជួរ។ ក្រដាសស្អាត ធ្វើឱ្យគ្រូមានអារម្មណ៍ល្អក្នុងការកែ។ ​៥. មិនផ្ទៀងផ្ទាត់ចម្លើយ ធ្វើចប់ហើយប្រញាប់ចេញពីបន្ទប់ប្រឡង។ កុំធ្វើបែបនេះ! ត្រូវទុកពេល ៥-១០ នាទីចុងក្រោយដើម្បីផ្ទៀងផ្ទាត់លេខដែលបានគណនា និងមើលថាតើមានរំលងសំណួរណាមួយដែរឬទេ។ ​សន្និដ្ឋាន ការប្រឡងបាក់ឌុប មិនត្រឹមតែវាស់ស្ទង់ចំណេះដឹងទេ តែវាស់ស្ទង់ភាពម្ចាស់ការ និងការគ្រប់គ្រងអារម្មណ៍របស់អ្នកដែរ។ ត្រៀមខ្លួនឱ្យបានល្អទាំងចំណេះដឹង និងស្មារតី!