ត្រឡប់ទៅកាន់ទំព័រដើម

កាព្យស្នេហ៍គណិតវិទ្យា

f(x)

អនុគមន៍នៃចិត្ត

បេះដូងបងជា ដែនកំណត់

ឯរូបស្រីជា សំណុំរូបភាព

អនុគមន៍ស្នេហ៍ តែងប្រែប្រួលរាប

តាម អថេរ ភាព នៃក្តីប្រាថ្នា។


ចង់សិក្សា អថេរភាព ស្ងួន

ខ្លាចចិត្តអូន ចុះ មិន កើន វិញណា

សង្ឃឹមក្រាបស្នេហ៍ នៃយើងទាំងពីរ

គ្មានចំណុច ដាច់ ឡើយណាជីវា។

lim

ភាពជាប់នៃនិស្ស័យ

សូមឱ្យស្នេហ៍ មាន ភាពជាប់ និត្យនៅ

លើ ចន្លោះ ផ្លូវ នៃជីវិតយើង

កុំឱ្យមាន រន្ធ ឬលោតផ្លោះឡើយ

ដើរទន្ទឹមគ្នា ដល់ត្រើយសុភមង្គល។


លីមីតឆ្វេង ស្មើ លីមីតស្តាំ

ចិត្តបងចាំ ស្មើរូបស្រស់

ស្មើនឹង តម្លៃអនុគមន៍ ស្មោះ

ជាប់ជានិច្ច មិនដាច់ឡើយ។

dy/dx

ដេរីវេបេះដូង

អូនជា មេគុណប្រាប់ទិស នៃចិត្ត

ប្រាប់ពី ល្បឿន ពិត នៃក្តីស្រលាញ់

ពេល ដេរីវេ វិជ្ជមានមិនចាញ់

ក្តីស្នេហ៍បង កើន គ្មានថ្ងៃថមថយ។


សូមកុំឱ្យ ចេញ សូន្យ ណាស្ងួន

ខ្លាចស្នេហ៍អូន ដល់ បរមា

ចង់ឱ្យ ដេរីវេទីពីរ ថ្លា

កុំឱ្យក្រាប ផត នាំទុក្ខដល់បង។

sin

រលកត្រីកោណមាត្រ

ជីវិតដូច ស៊ីនុស ឡើងចុះ

មានខុសត្រូវ ដូច កូស៊ីនុស ដែរ

តែចិត្តបង ដូច តង់សង់ ថែ

កើនដល់ អនន្ត គ្មានដែនកំណត់។


ទោះ ខួប ជីវិត វិលវល់យ៉ាងណា

ចិត្តស្នេហា មិនប្រែប្រួលឡើយ

តាមរង្វង់ ត្រីកោណមាត្រ អើយ

វិលជុំវិញ តែអូនមួយនាក់។

អាំងតេក្រាលជីវិត

សូមធ្វើជា អាំងតេក្រាល នៃក្តីសុខ

បូកសរុបទុក្ខ ឱ្យរលាយ

គណនា ផ្ទៃក្រឡា ក្តីសប្បាយ

ពីដែនបេះដូង ដល់វិញ្ញាណ។


មិនត្រូវការទេ តម្លៃ ថេរ C

ព្រោះចិត្តភក្តី គឺជាក់លាក់

ជា អាំងតេក្រាលកំណត់ ឥតរេដាច់

ស្ម័គ្រស្មោះនែបនិត្យ ដល់អវសាន៕

y''

សមីការឌីផេរ៉ង់ស្យែល

បញ្ហាស្នេហ៍ ស្មុគដូច សមីការ

មាន ដេរីវេ លាយឡំគ្នា

រក ចម្លើយទូទៅ គ្រា

ដើម្បីដោះស្រាយ ភាពរកាំរកូស។


ត្រូវការ លក្ខខណ្ឌដើម នៃចិត្ត

ដើម្បីរក ចម្លើយពិសេស

គឺរូបអូន តែមួយគ្មានពីរ

ជាដំណោះស្រាយ នៃបេះដូងបង។

វ៉ិចទ័រក្នុងលំហ

បងនិងអូន ដូច វ៉ិចទ័រ ពីរ

មាន ទិសដៅ ឆ្ពោះទៅរោងការ

បើ កូលីនេអ៊ែ គ្នា

យើងនឹងធ្វើដំណើរ លើផ្លូវតែមួយ។


កុំឱ្យ ផលគុណស្កាលែ សូន្យ

នាំឱ្យយើង កែង ឃ្លាតឆ្ងាយ

ចង់ឱ្យ ម៉ូឌុល ស្នេហ៍វែងឆ្ងាយ

ស្ថិតស្ថេររហូត ក្នុងលំហនៃចិត្ត។

គន្លងកោនិក

អូនជា កំណុំ នៃដួងចិត្ត

បងជាចំណុច លើ អេលីប

វិលជុំវិញ មិនដែលឆ្ងាយឃ្លាត

រក្សាផលបូក ចម្ងាយថេរ។


មិនចង់ក្លាយ ជា អ៊ីពែបូល

ដែលបែកខ្នែង ឆ្ងាយពីគ្នា

ប៉ារ៉ាបូល ឯកា

ចង់នៅក្បែរ ជារង្វង់នៃក្តីសុខ៕

i

ចំនួនកុំផ្លិច

បងគឺជាផ្នែក ពិត

អូនជាផ្នែក និម្មិត

យើងផ្សំចូលគ្នា ជារូបចិន្ត

បង្កើតបានជា ចំនួនកុំផ្លិច


ទោះ i ការេ ស្មើដកមួយ

តែចិត្តយើងមួយ មិនប្រែប្រួល

គណនា ម៉ូឌុល ចិត្តរំជួល

ចំងាយស្នេហ៍ស្រួល វិលជុំគ្នា៕

U_n

ស្វីតនៃក្តីនឹករលឹក

ក្តីនឹកបងកើន ជា ស្វីតធរណីមាត្រ

មាន រេសុង ធំជាងមួយ

កាន់តែយូរ កាន់តែព្រួយ

ដេកមិនលក់ ព្រោះ ស្វីតកើន ខ្លាំងពេក។


គណនា ផលបូក

នៃក្តីស្នេហ៍ ដល់ អនន្ត

ទោះ តួទីមួយ ចាប់ផ្តើមធ្ងន់

តែតួចុងក្រោយ គឺសុភមង្គល។