កិច្ចព្រមព្រៀងអ្នកប្រើប្រាស់

លក្ខខណ្ឌនៃការប្រើប្រាស់

សូមស្វាគមន៍មកកាន់ BrainTest.fun! មុននឹងចាប់ផ្តើមហ្វឹកហាត់ សូមចំណាយពេលបន្តិចដើម្បីអានគោលការណ៍សាមញ្ញៗរបស់យើង។

👋 ១. សេចក្តីផ្តើម

គេហទំព័រនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងអប់រំ និងជួយពង្រឹងសមត្ថភាពគណិតវិទ្យារបស់សិស្សានុសិស្ស។ ដោយការចូលប្រើប្រាស់ BrainTest.fun មានន័យថា អ្នកយល់ព្រមគោរពតាមលក្ខខណ្ឌទាំងនេះ។ យើងចង់ឱ្យសហគមន៍នេះក្លាយជាកន្លែងដែលមានសុវត្ថិភាព និងជាប្រយោជន៍សម្រាប់ទាំងអស់គ្នា។

🔓 ២. សេរីភាពនៃការចូលប្រើ (មិនបាច់ចុះឈ្មោះ)

យើងផ្តល់អាទិភាពលើភាពងាយស្រួល។ អ្នកអាចប្រើប្រាស់មុខងារទាំងអស់ដូចជា ការធ្វើលំហាត់ ការអានរូបមន្ត និងការប្រើប្រាស់ AI ដោយ មិនចាំបាច់បង្កើតគណនី ឬផ្តល់លេខទូរស័ព្ទអ្វីទាំងអស់។

ចំណាំ៖ នៅពេលអ្នកបញ្ចប់ការប្រឡង យើងនឹងសួររក "ឈ្មោះ"។ ឈ្មោះនេះប្រើសម្រាប់តែបង្ហាញពិន្ទុនៅលើតារាងចំណាត់ថ្នាក់និងសម្រាប់ធ្វើលិខិតសរសើរប៉ុណ្ណោះ។ យើងមិនរក្សាទុកព័ត៌មានសម្ងាត់របស់អ្នកឡើយ។

📚 ៣. ការប្រើប្រាស់មាតិកា

ខ្លឹមសារមេរៀន កូដ និងការរចនានៅលើគេហទំព័រនេះ គឺជាកម្មសិទ្ធិរបស់ BrainTest.fun។ អ្នកត្រូវបានអនុញ្ញាតឱ្យ៖

  • ប្រើប្រាស់សម្រាប់ការសិក្សាផ្ទាល់ខ្លួន។
  • ចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ឬគ្រូ។
  • ថតរូបអេក្រង់លទ្ធផលពិន្ទុដើម្បីបង្ហោះលើបណ្តាញសង្គម។

ហាមដាច់ខាត៖ ការចម្លងកូដទាំងស្រុង ការលួចយកទិន្នន័យទៅដាក់លើគេហទំព័រផ្សេង ឬការប្រើប្រាស់ដើម្បីធ្វើអាជីវកម្មលក់បន្ត។

🤝 ៤. សីលធម៌នៃការប្រើប្រាស់

ដើម្បីរក្សាសេចក្តីថ្លៃថ្នូរក្នុងសហគមន៍សិស្ស សូមមេត្តា៖

  • កុំប្រើប្រាស់ពាក្យជេរប្រមាថ អាសអាភាស ឬពាក្យមិនសមរម្យ ពេលដាក់ឈ្មោះក្នុងតារាងពិន្ទុ។
  • កុំព្យាយាមវាយប្រហារប្រព័ន្ធឬធ្វើឱ្យរំខានដល់អ្នកប្រើប្រាស់ដទៃ។
  • រាយការណ៍មកយើងភ្លាមៗ ប្រសិនបើអ្នកជួបប្រទះបញ្ហា ឬកំហុសឆ្គងណាមួយ។

💡 ៥. អំពីពាណិជ្ជកម្ម និងការបដិសេធ

អំពីពាណិជ្ជកម្ម៖ ដើម្បីឱ្យវេបសាយនេះអាចដំណើរការបានដោយ ឥតគិតថ្លៃ ជារៀងរហូត យើងចាំបាច់ត្រូវបង្ហាញផ្ទាំងពាណិជ្ជកម្មមួយចំនួនពី ក្រុម Google ក្រុមហ៊ុន AADS និង ក្រុមហ៊ុន Adsterra Network។ យើងសុំការយោគយល់ ប្រសិនបើវាមានការរំខានបន្តិចបន្តួច។

ការបដិសេធ៖ លំហាត់ និងចម្លើយត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែ "កំហុសឆ្គងដោយអចេតនា" អាចនឹងកើតមានឡើង។ យើងសូមណែនាំឱ្យប្រើប្រាស់វេបសាយនេះជា ជំនួយបន្ថែម ប៉ុណ្ណោះ។ យើងមិនធានាថា លំហាត់ទាំងអស់នឹងចេញក្នុងការប្រឡងបាក់ឌុប ១០០% នោះទេ។

មានចម្ងល់ ឬសំណូមពរផ្សេងៗ?

📞 ទាក់ទងមកយើង