វិញ្ញាសាគណិតវិទ្យា ទី៦៧
I. (១៥ ពិន្ទុ) គណនាលីមីត
ក. $\lim_{x\to 0} \frac{\sqrt{1+x}-1}{x}$
ខ. $\lim_{x\to \frac{\pi}{4}} \frac{\cos x - \sin x}{\cos 2x}$
គ. $\lim_{x\to +\infty} (1+\frac{2}{x})^x$
II. (១០ ពិន្ទុ) ប្រូបាប
បោះកាក់មួយ ៣ ដង។
១. សរសេរលំហសំណាក។
២. រកប្រូបាបដែលចេញក្បាល ២ ដង។
III. (១៥ ពិន្ទុ) ចំនួនកុំផ្លិច
រកឫសការេនៃចំនួនកុំផ្លិច $-3+4i$ ។
IV. (១៥ ពិន្ទុ) អាំងតេក្រាល
គណនា $I = \int_1^e x \ln x dx$ និង $J = \int_0^{\frac{\pi}{2}} \cos^3 x dx$ ។
V. (១០ ពិន្ទុ) កោនិក
ប៉ារ៉ាបូល $(P): y^2=8x$ ។
១. រកកំពូល និងកំណុំ។
២. សរសេរសមីការបន្ទាត់ប្រាប់ទិស។
VI. (៣៥ ពិន្ទុ) សិក្សាអនុគមន៍
គេឲ្យអនុគមន៍ $f(x) = \frac{2x+1}{x-1}$ ។
១. រកដែនកំណត់។
២. រកសមីការអាស៊ីមតូតទាំងពីរ។
៣. សិក្សាអថេរភាព។
៤. រកចំណុចប្រសព្វជាមួយអ័ក្សកូអរដោនេ។
៥. សង់ក្រាប $(C)$ ។