វិញ្ញាសាគណិតវិទ្យា ទី៩០
I. (១៥ ពិន្ទុ) គណនាលីមីត
ក. $\lim_{x\to 0} \frac{e^{2x}-1}{\tan x}$
ខ. $\lim_{x\to +\infty} \frac{2x-1}{\sqrt{x^2+1}}$
គ. $\lim_{x\to \frac{\pi}{4}} \frac{\sin x - \cos x}{1 - \tan x}$
II. (១៥ ពិន្ទុ) ចំនួនកុំផ្លិច
ដោះស្រាយសមីការ $z^2 - 4z + 13 = 0$ ។ សរសេរឫសទាំងពីរជាទម្រង់ពិជគណិត និងទម្រង់ត្រីកោណមាត្រ (បើអាច)។
III. (១០ ពិន្ទុ) ប្រូបាប
គេបោះគ្រាប់ឡុកឡាក់ ២ គ្រាប់។
១. រកប្រូបាបដែលផលបូកគ្រាប់ទាំងពីរស្មើ ១០។
២. រកប្រូបាបដែលគ្រាប់ទាំងពីរចេញលេខសេសដូចគ្នា។
IV. (១៥ ពិន្ទុ) ធរណីមាត្រក្នុងលំហ
គេឲ្យបន្ទាត់ $(d): \frac{x-1}{2} = \frac{y}{1} = \frac{z+1}{-1}$ និងចំណុច $A(0, 1, 2)$ ។
១. បង្ហាញថា $A$ មិននៅលើ $(d)$ ។
២. សរសេរសមីការប្លង់កាត់តាម $A$ ហើយកែងនឹង $(d)$ ។
V. (១០ ពិន្ទុ) អាំងតេក្រាល
គណនាផ្ទៃក្រឡាខណ្ឌដោយ $y=x^2$ និង $y=4$ ។
VI. (៣៥ ពិន្ទុ) សិក្សាអនុគមន៍
$f(x) = xe^{1-x}$ ។
១. រកដែនកំណត់ និងលីមីត។
2. គណនា $f'(x)$ ។ សិក្សាអថេរភាព។
3. គណនា $f''(x)$ រកចំណុចបត់។
4. សង់ក្រាប $(C)$ ។